ទំព័រដើមNewsពលរដ្ឋរងគ្រោះខណ្ឌ​ជ្រោយចង្វារ​ ដាក់​ញាតិ​ស្វែង​រក​អន្តរាគមន៍

ពលរដ្ឋរងគ្រោះខណ្ឌ​ជ្រោយចង្វារ​ ដាក់​ញាតិ​ស្វែង​រក​អន្តរាគមន៍

ពលរដ្ឋរងគ្រោះខណ្ឌ​ជ្រោយចង្វារ​ ដាក់​ញាតិ​ស្វែង​រក​អន្តរាគមន៍

ព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៦ ពលរដ្ឋប្រមាណជាង១២០នាក់ ដែលមកពីខណ្ឌជ្រោយចង្វារបានជួបជុំគ្នានៅខាងមុខរដ្ឋសភាជាតិ ដើម្បីដាក់ញាតិជូនប្រធានរដ្ឋសភា សម្តេចពញ្ញាចក្រី ហេង សំរិន ដើម្បីពន្លឿនការដោះស្រាយបញ្ហានៅតំបន់ជ្រោយចង្វារ និងប្រតិកម្មសេចក្តីថ្លែងរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។


លោក ជា សុផាត តំណាងពលរដ្ឋនៅតំបន់ជ្រោយចង្វារលើកឡើងថា៖ ដីនេះពួកគាត់បានរស់នៅ អាស្រ័យផល តាំងពីឆ្នាំ១៩៧៩ និងខ្លះបានមកទិញដីតំបន់នេះមុនឆ្នាំ១៩៩២។ ដូច្នេះសាលារាជធានីស្នើមិនអាចសុំអនុក្រិត្យយកព្រទ្យសម្បត្តិឯកជនមកដាក់ជាទ្រព្យរួម ដូចសម័យ ប៉ុល ពត បានទេ។ អំពើនេះផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បា់ប់ភូមិបាល និងអនុសាសន៍របស់សម្តេច ។

បន្ទាប់ពីថ្លែងសារសំខាន់ៗចប់ តំណាងពលរដ្ឋចំនួន៦រូបត្រូវបានអនុញ្ញាតិឲ្យចូលក្នុងមន្ទីររដ្ឋសភាដើម្បីជួបតំណាង និងប្រគល់ញាតិ។ ពលរដ្ឋបានបន្តដំណើរទៅកាន់ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ ដើម្បីប្រគល់ញាតិដូចគ្នានេះ ។

លោក សុខ ឥសាន្ត អនុប្រធានគណកម្មការទី១បានប្រាប់តំណាងពលរដ្ឋថា៖ លោកនឹងពន្លឿនញាតិនេះឲ្យដល់ដៃនាយករដ្ឋមន្ត្រីមុននឹងសេចក្តីស្នើអនុក្រិត្យរបស់សាលារាជធានីភ្នំពេញទៅដល់ដៃនាយករដ្ឋមន្ត្រី ។

Today :
Yesterday :
This Month :
All days :
0
0
0
2838792
Go to top