HomeMedia CenterHRTF on mediaCambodia Daily : ក្រសួង​​រៀបចំដែនដី និង​​​ NGOS ​​​ពិភាក្សា​​​អំពីវិវាទដីធ្លី​​​ធំៗមួយ​​​ចំនួន​​​

Cambodia Daily : ក្រសួង​​រៀបចំដែនដី និង​​​ NGOS ​​​ពិភាក្សា​​​អំពីវិវាទដីធ្លី​​​ធំៗមួយ​​​ចំនួន​​​

លោក សៀ ភារម្យ នាយកប្រតិបត្តិការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន និងជាតំណាងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ដែលបានចូលរួមក្នុងជំនួបនោះមានប្រសាសន៍ថា  ឯកសារមួយរៀបរាប់លម្អិតអំពីវិវាទដីធ្លីចំនួន១១ក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តព្រះវិហារ បាត់ដំបង មណ្ឌលគិរី និងខេត្តពោធិ៍សាត់ ត្រូវបានលើកយកមកពិភាក្សា។

 

លោក សៀ ភារម្យ បានមានប្រសាសន៍ថា ដោយសារបញ្ហាពេលវេលា មានការពិនិត្យមើលវិវាទដីធ្លីតែប្រាំបួនករណីប៉ុណ្ណោះ។ លោកបានថ្លែងថា “យើងបានលើកឡើងអំពីបញ្ហាដីធ្លីធំៗ ហើយគ្រួសារជាច្រើនមិនទាន់មានដំណោះស្រាយនៅឡើយ”។

 

លោក សៀ ភារម្យ បានមានប្រសាសន៍ថា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលបានស្នើឱ្យមានការជួបប្រជុំរៀងរាល់៣ខែម្ដង បើទោះជាសេចក្តីសម្រេចឱ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លី ឬការដោះស្រាយវិវាទត្រូវធ្វើដោយអាជ្ញាធរខេត្តដោយចៀសមិនរួចក៏ដោយ។

 

លោកបានថ្លែងថា ជំនួបនេះនឹងមានការលើកឡើងបន្ថែមទៀតពីការចែករំលែកព័ត៌មានផងដែរ ហើយផ្តោតលើវិវាទដីធ្លីដែលមនុស្សមួយចំនួនធំបានរងផលប៉ះពាល់។

 

លោក សៀ ភារម្យ បានមានប្រសាសន៍ថា “ពួកគេបានប្រាប់យើងថា ពួកគេចង់ដោះស្រាយករណីណាដែលមានគ្រួសារច្រើន”។ លោកបន្ថែមថា វិវាទដីធ្លីពាក់ព័ន្ធគ្រួសារមួយចំនួនតូចត្រូវរង់ចាំនៅពេលក្រោយ។

ប្រភព ៖ សារព័ត៌មាន Cambodia Daily ផ្សាយថ្ងៃទី២៥ មេសា ២០១៧

Go to top